Press Release

ផ្សារទំនើបឡាក់គី ចូលរួមចំណែកលើកកម្ពស់វប្បធម៌ និងការអប់រំក្នុងកម្មវិធី "ទិវាវប្បធម៌" នៅសាលាអន្តរជាតិ ទ្រូ វីហ្សិន


ភ្នំពេញ, ប្រទេសកម្ពុជា | ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ — នាថ្ងៃនេះ ផ្សារទំនើបឡាក់គី បានចូលរួមអបអរសាទរមរតកវប្បធម៌ខ្មែរយ៉ាងមោទនភាព តាមរយៈការចូលរួមជាចំណែកឧបត្ថម្ភក្នុងកម្មវិធី "ទិវាវប្បធម៌" (Culture’s Day) នៅសាលាអន្តរជាតិ ទ្រូ វីហ្សិន (True VISIONS International School)។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវេទិកាយ៉ាងរស់រវើកសម្រាប់សិស្សានុសិស្សក្នុងការបង្ហាញសមត្ថភាពសិល្បៈប្រពៃណី និងជំនាញធ្វើម្ហូប។
Imageក្នុងកិច្ចសហការនេះ ផ្សារទំនើបឡាក់គី បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីប្រកួតធ្វើម្ហូប "នំបញ្ចុកសម្លប្រហើរ" ពីសំណាក់សិស្សានុសិស្ស។ ការឧបត្ថម្ភនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ផ្សារទំនើបឡាក់គី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ និងការចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យកាន់តែរីកសុះសាយ។
Imageក្រៅពីការប្រកួតធ្វើម្ហូប ផ្សារទំនើបឡាក់គី ក៏បានបង្កើតនូវសកម្មភាពសប្បាយៗនៅតាមស្តង់ ដើម្បីបង្កើនភាពរីករាយ និងភាពស្និទ្ធស្នាលក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិផងដែរ។
Imageកិច្ចសហការនេះសបញ្ជាក់ឱ្យឃើញថា ផ្សារទំនើបឡាក់គី មិនត្រឹមតែជាផ្សារទំនើបដែលផ្តល់ជូននូវទំនិញមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូដ៏ជិតស្និទ្ធដែលតែងតែនៅក្បែរ និងគាំទ្រសកម្មភាពសហគមន៍ក្នុងគ្រប់វិស័យ ក៏ដូចជាការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាជានិច្ច។

ចេញផ្សាយ: 10 មេសា 2026