Press Release

លើកស្ទួយផលិតផលជាតិ


ផ្សារទំនើបឡាក់គីដែលជាផ្សារទំនើបលក់រាយឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា “លើកស្ទួយផលិតផលជាតិ” ខណៈដែលកម្មវិធីមួយនេះត្រូវបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដែលមានការតាំងលក់នៅផលិតផលខ្មែរយ៉ាងច្រើនកុះករផងដែរ។Image

ចំពោះកម្មវិធី “លើកស្ទួយផលិតផលជាតិ” នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ដល់៣១ ខែមករា ឆ្នាំ២០២៦ នៅ Lucky Pavilion Mall ជាន់ផ្ទាល់ដី ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះសីហនុ ចាប់ពីម៉ោង៩ព្រឹក ដល់៧ល្ងាច។ ជាមួយគ្នានោះដែរ សម្រាប់ផលិតផលខ្មែរដែលធ្វើការតាំងលក់នោះមានដូចជា៖ kirisu farm, bodia, Klen,ល្អ (lor), Uni Dry, Saat, សាច់ជ្រូកចង្កាក់ CHILYNA, Sela pepper, Dasani, Coca Cola, Comfy, Yu SRENG, មីជាតិ, វីតាល់, Angkor Milk, Home Salmon, beesofi, Primo, Apero, សោម៉ា ហ្វាម, មីដាស, ម្ហូបអ្នកបាត់ដំបង, Hi-Tech, កូនគោ, លីលី LyLy, MG, Cam Sea និងស្តង់យីហោខ្មែរជាច្រើនទៀត។Image

ដោយឡែក សម្រាប់បងប្អូនដែលចង់គាំទ្រផលិតផលខ្មែរ ចង់ជួយទិញទំនិញខ្មែរជាផលិតផលបង្កើតឡើយដោយស្នាដៃកូនខ្មែរ១០០% សូមកុំរំលងកម្មវិធីមួយនេះឱ្យសោះបងប្អូនអាចអញ្ជើញចូលរួមដោយសេរីបាន “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។

គូសបញ្ជាក់ថា សម្រាប់កម្មវិធី “លើកស្ទួយផលិតផលជាតិ” នេះត្រូវបានផ្តួចផ្តើមឡើងដោយផ្សារទំនើបឡាក់គី មិនតែប៉ុណ្ណោះផ្សារទំនើបឡាក់គីក៏បានធ្វើការប្តេជ្ញាចិត្តថានឹងរៀបចំកម្មវិធីបែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខដើម្បីបង្ហាញអំពីផលិតផលខ្មែរនិងស្នាដៃកូនខ្មែរ ឱ្យកាន់តែទូលំទូលាយនិងល្បីល្បាញកាន់តែខ្លាំងជាងមុនផងដែរ៕Image

ចេញផ្សាយ: 27 កុម្ភៈ 2026