Lucky CSR
ដើរផ្សារមិនអស់លុយ ដើម្បីជួយដល់សហគមន៍
ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា – បន្ទាប់ពីភាពជោគជ័យនៃសកម្មភាពចុះជួយសហគមន៍កន្លងមក ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជា បានពង្រីកគំនិតផ្តួចផ្តើម « ដើរផ្សារមិនអស់លុយ» ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈបទពិសោធន៍ «ដើរផ្សារមិនអស់លុយ» ។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ក្នុងខេត្តបាត់ដំបង និងថ្ងៃទី៥ ខែមេសា ក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនទាំងពីរ រួមទាំងលោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ផងដែរ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីថ្នាក់ដឹកនាំខេត្ត រួមមាន ឯកឧត្តម ភេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានអញ្ជើញឱ្យមកជ្រើសរើសទំនិញចាំបាច់នានាដោយមិនគិតប្រាក់ ដែលនេះគឺជាការបញ្ជាក់សារជាថ្មីនូវការសន្យារបស់យើងនូវ «កាដូចេញពីបេះដូង»។