Lucky CSR
ទិវាសិទ្ធិនារីអន្តរជាតិ
ផ្សារទំនើបឡាក់គី ចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ដោយបានរៀបចំកម្មវិធីសហគមន៍មួយ នៅសាលាបឋមសិក្សាទ្រនំជ្រឹង ជាមួយនឹងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ប្រមាណជិត ៣០០ នាក់។
ចំណុចសំខាន់សម្រាប់កម្មវិធីនេះ គឺផ្ដោតទៅលើចំណេះដឹងអំពីអនាម័យខ្លួនប្រាណ ជាពិសេសសម្រាប់កុមារី ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃអនាម័យផ្ទាល់ខ្លួន និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានសុខភាពល្អ។ បន្ទាប់ពីនោះ ក៏មានការចែកជូននូវសាប៊ូដុសខ្លួន និងផលិតផលអនាម័យបន្ថែម ទៅកាន់លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ ដើម្បីទទួលបានការអនុវត្តអនាម័យជាក់ស្ដែង។
ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមដើម្បីភាពរីកចម្រើននៃ សហគមន៍របស់យើង។💖