Lucky CSR

ផ្សារទំនើបឡាក់គី ចែករំលែកក្តីស្រឡាញ់ និងផ្តល់អាហារូបត្ថម្ភជូនកុមារ តាមរយៈកិច្ចសហការជាមួយសហគមន៍ ដាអុីល កម្ពុជា


ផ្សារទំនើបឡាក់គី ដែលជាផ្សារទំនើបឈានមុខគេមួយ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះសុខុមាលភាពសង្គម ថ្មីៗនេះបានចុះរៀបចំ និងផ្តល់អាហារថ្ងៃត្រង់ជូនដល់កុមារនៅសហគមន៍ ដាអុីល កម្ពុជា។ កម្មវិធីនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនទាក់ទងនឹងការទទួលខុសត្រូវសង្គម (CSR) និងការប្តេជ្ញាចិត្តក្នុងការតបស្នងដល់សង្គមវិញ។

ក្នុងអំឡុងពេលនៃកម្មវិធីនេះ ក្រុមការងារផ្សារទំនើបឡាក់គី បានចូលរួមចម្អិនផ្ទាល់ដៃនូវអាហារប្រកបដោយជីវជាតិ ដែលបង្កើតបានជាបទពិសោធន៍ដ៏គួរឱ្យចងចាំទាំងសម្រាប់ក្រុមការងារ និងកុមារ។ ស្នាមញញឹម និងភាពរីករាយរបស់ក្មេងៗ បន្ទាប់ពីទទួលបានអាហារ បានធ្វើឱ្យថ្ងៃនោះក្លាយជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់អ្នកចូលរួមទាំងអស់។Image

តំណាងក្រុមការងារផ្សារទំនើបឡាក់គី បានមានប្រសាសន៍ថា៖ "ពួកយើងពិតជាមានសេចក្ដីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមគាំទ្រដល់បេសកកម្មដ៏មានតម្លៃមួយនេះ។ ការបានឃើញស្នាមញញឹម និងភាពរីករាយនៅលើផ្ទៃមុខរបស់ក្មេងៗ គឺជាអ្វីដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងចុះជួយសហគមន៍របស់យើងទទួលបានផលជាទីគាប់ចិត្តបំផុត។ យើងជឿជាក់លើវប្បធម៌នៃការចែករំលែក និងការគាំទ្រដល់អង្គការនានាដែលកំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានពិតប្រាកដនៅក្នុងសង្គម។"

Image

សហគមន៍ ដាអុីល កម្ពុជា តែងតែសកម្មក្នុងការផ្តល់អាហារចាំបាច់ ធនធាន និងការគាំទ្រយ៉ាងពេញទំហឹងដល់កុមារដែលត្រូវការជំនួយនៅក្នុងសហគមន៍។ តាមរយៈការសហការជាមួយអង្គការដែលមានការលះបង់ដូចជា ដាអុីល ផ្សារទំនើបឡាក់គី មានគោលបំណងពង្រីកកិច្ចខិតខំប្រឹងប្រែងទាំងនេះបន្ថែមទៀត ដើម្បីធានាថាកុមារងាយរងគ្រោះទទួលបានការថែទាំ និងអាហារូបត្ថម្ភគ្រប់គ្រាន់។

ការរៀបចំអាហារថ្ងៃត្រង់នាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ #LuckyCares ដែលជាកម្មវិធី CSR មួយត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព គាំទ្រដល់អង្គការសប្បុរសធម៌ក្នុងស្រុក និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងប្រទេសកម្ពុជា។

ផ្សារទំនើបឡាក់គី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគមន៍ ដាអុីល សម្រាប់បេសកកម្មមនុស្សធម៌របស់ពួកគេ ហើយយើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីបន្តលើកស្ទួយ និងផ្តល់ឱកាសដល់ក្មេងៗជំនាន់ក្រោយ។Image

ចេញផ្សាយ: 20 ឧសភា 2026