ពិធីសម្ពោធជាផ្លូវការសាខាថ្មី
ឌីអេហ្វអាយឡាក់គីប្រាយវេតលីមីតធីត គឺជាអាជីវកម្មលក់រាយឈានមុខគេនៅកម្ពុជាដែលដំណើរការហាងចំនួន ៥៥ នៅទូទាំងប្រទេសនិងផ្តល់ការងារដល់បុគ្គលិគជាង ១៣០០ នាក់។
ថ្មីៗនេះឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានពង្រីសាខារបស់ខ្លួនជាបន្ដបន្ទាប់ ដោយនៅថ្ងៃទី១១ ខែសីហា នេះឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានបើសាខាផ្សារឡាក់គីអ៊ិចប្រេសព្រែកប្រា និងនៅថ្ងៃទី២៣ខែកក្កដា បានបើកដំណើរការឡាក់គីអ៊ិចប្រេសចោមចៅ៣ ដែលមានទីតាំងនៅលើផ្លូវជាតិលេខ៣ ហើយនៅថ្ងៃទី១៥ខែកក្កដាដ៏ដែលនោះ ឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតបានបើកដំណើរការឡាក់អ៊ិចប្រេសអូគីឌេ ដែលស្ថិតនៅក្នងបុរីអូគីឌេតែម្ដង។ យើងនៅតែបន្ដបោះទីតាំងទៅជិតអតិថិជនរបស់យើង ដើម្បីអោយឌីអេហ្វអាយឡាក់គីប្រាយវេទលីមីតធីតអាចផ្ដល់សេវាកម្មដល់អតិថិជនបានកាន់តែប្រសើរថែមទៀត។
ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទ ដែលមានកត្តានុភាពសំរាប់ប្រើប្រាស់ដល់អតិថិជន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។