Skip to main content

លក្ខខណ្ឌស្នើសុំចូលជាសមាជិក

1. អតិថិជនត្រូវបង្ហាញអត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬ លិខិតឆ្លងដែន នៅកន្លែងផ្ដល់បណ្ណសមាជិកនៅតាមសាខាផ្សារទំនើបឡាក់គី ដើម្បី ស្នើសុំចូលជាសមាជិក។
2. អតិថិជនត្រូវ ចំណាយប្រាក់ 4000រៀល ( មួយដុល្លាសហរដ្ឋអាមេរិច )។
3. ក្រោយបំពេញបែបបទរួចរាល់ អតិថិជនត្រូវរក្សាបង្កាន់ដៃទុកដើម្បីទទួលកាតសមាជិក។
4. អតិថិជនអាចទទួលកាតសមាជិកឡាក់គីនៅសាខាដែរអតិថិជនបានបំពេញបែបបទ។
5. ក្រោយបំពេញបែបបទ រយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានកាតសមាជិកឡាក់គី។
( បុគ្គលិកផ្នែកបណ្ណសមាជិកឡាក់គីនិងទាក់ទៅអតិថិជនអោយមកទទួលកាត )

លក្ខខណ្ឌសមាជិកស្នើសុំប្ដូរកាត ឬ ប្ដូរកាតខូច

1. អតិថិជនត្រូវបង្ហាញកាតចាស់នៅកន្លែងផ្ដល់បណ្ណសមាជិកនៅតាមសាខាផ្សារទំនើបឡាក់គីដើម្បីស្នើសុំកាតថ្មី។
2. អតិថិជនត្រូវ ចំណាយប្រាក់ ​4000រៀល ( មួយដុល្លាសហរដ្ឋអាមេរិច )។
3. នៅពេលផ្ទេរពិន្ទុទៅកាតថ្មីរួច កាតចាស់និងបិទការប្រើប្រាស់។
4. ក្រោយបំពេញបែបបទរួចរាល់ អតិថិជនត្រូវរក្សាបង្កាន់ដៃទុកដើម្បីទទួលកាតសមាជិក។
5. អតិថិជនអាចទទួលកាតសមាជិកឡាក់គីនៅសាខាដែរអតិថិជនបានបំពេញបែបបទ។
6. ក្រោយបំពេញបែបបទ រយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានកាតសមាជិកឡាក់គី។
( បុគ្គលិកផ្នែកបណ្ណសមាជិកឡាក់គី និងទាក់ទៅអតិថិជនអោយមកទទួលកាត )

លក្ខខណ្ឌសមាជិកបាត់កាត

1. អតិថិជនត្រូវបង្ហាញអត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬលិខិតឆ្លងដែនដែលអតិថិជនធ្លាប់បំពេញបែបបទនៅកន្លែងផ្ដល់បណ្ណសមាជិក
នៅតាមសាខាផ្សារទំនើបឡាក់គី ដើម្បីស្នើសុំកាតចាស់ដែលមានពិន្ទុត្រលប់មកវិញ។
2. អតិថិជនត្រូវ ចំណាយប្រាក់ 8000រៀល ( ពីរដុល្លាសហរដ្ឋអាមេរិច )។
3. នៅពេលផ្ទេរពិន្ទុទៅកាតថ្មីរួច កាតចាស់និងបិទការប្រើប្រាស់។
4. ក្រោយបំពេញបែបបទរួចរាល់ អតិថិជនត្រូវរក្សាបង្កាន់ដៃទុកដើម្បីទទួលកាតសមាជិក។
5. អតិថិជនអាចទទួលកាតសមាជិកឡាក់គីនៅសាខាដែរអតិថិជនបានបំពេញបែបបទ។
6. ក្រោយបំពេញបែបបទ រយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានកាតសមាជិកឡាក់គី។
( បុគ្គលិកផ្នែកប័ណ្ណសមាជិកឡាក់គីនិងទាក់ទៅអតិថិជនអោយមកទទួលកាត )

លក្ខខណ្ឌប្រើប្រាស់កាតសមាជិក

1. អតិថិជនត្រូវបង្ហាញកាតសមាជិកឡាក់គី ទៅបេឡាផ្សារទំនើបឡាក់គី មុនពេលទូទាត់ប្រាក់។
2. រាល់ការចំណាយអស់ 5000រៀល អតិថិជន និង ទទួលបាន1ពិន្ទុ ហើយពិន្ទុរបស់លោកអ្នក នឹងកើនឡើងដោយពឹងផ្អែកលើបរិមាណនៃការចំណាយរបស់លោកអ្នក។
3. ពិន្ទុរបស់លោក អ្នក និង បង្ហាញនៅលើវិកយបត្ររាល់ពេលដែល លោកអ្នក អញ្ជើញមកទិញទំនិញ ហើយពិន្ទុរបស់ លោកអ្នក និង កើនឡើងនៅថ្ងៃបន្ទាប់។
4. ពិន្ទុដែលសន្សំបានសមាជិកទាំងអស់អាច ឆែកមើល និង ប្ដូរបានគ្រប់ពេវេលា គ្រប់ផ្សារទំនើបឡាក់គី រៀងរាល់ម៉ោងធ្វើការ។
5. ពិន្ទុរបស់សមាជិកនីមូយៗ មិនអាផ្ទេរទៅអ្នកដទៃបានឡើយ។
6. ពិន្ទុរបស់លោក អ្នក និងត្រួវបានកាត់បន្ថយនៅពេលដែលលោក អ្នក ប្ដូររង្វាន់រួច។
7. នៅពេលកាតសមាជិកឡាក់គីរបស់លោក អ្នក បាត់សូមទាក់ទងជាបន្ទាន់តាមបញ្ជរផ្សារទំនើបឡាក់គី ដើម្បីអោយផ្នែកប័ណ្ណសមាជិកឡាក់គី
ផ្អាក ការប្រើប្រាស់កាតសមាជិករបស់លោកអ្នក។
8. កាតសមាជិកឡាក់គីអាចប្រើបាននៅ ផ្សារទំនើបឡាក់គី ឡាក់គីព្រីមៀន និង ឡាក់គីអ៊ិចប្រេស។
9. កាតសមាជិកឡាក់គី មិនមាថ្ងៃផុតកំណត់ទេ។
10. អតិថិជនម្នាក់អាចទទួលបានកាតសមាជិកឡាក់គីតែមួយប៉ុណ្ណោះ។
11. សមាជិកទាំងអស់ត្រូវចុះហត្ថលេខាលើបែបបទសុំចូលជាសមាជិកមុនពេលប្រើប្រាស់កាត ហើយព័ត៌មានដែលសមាជិកផ្ដល់អោយពិតជាត្រឹមត្រូវ ហើយក្នុងករណីមានកំហុសឆ្គងណាមួយ យើងខ្ញុំមិនទទួលខុសត្រូវឡើយ រាល់ព័ត៌មានដែលសមាជិកផ្ដល់អោយត្រូវរក្សាទុកជាការសម្ងាត់។
12. យើងខ្ញុំមានសិទិ្ធបដិសេធមិនផ្ដល់កាតសមាជិកឡាក់គីចំពោះអតិថិជនណាដែលមិនគោរពតាមលក្ខខណ្ឌ។
13. កាតសមាជិកឡាក់គី មិនមែនជាកាតឥណទាននោះទេ។ យើងខ្ញុំមានសិទិ្ធដកហូត ឬ បញ្ឈប់ការប្រើប្រាស់ក្នុងករណីអតិថិជនណា
យកទៅប្រើប្រាស់ខុសប្រក្រតីណាមួយ។

លក្ខខណ្ឌប្ដូរពិន្ទុ

1. អតិថិជនត្រូវបង្ហាញបណ្ណសមាជិកឡាក់គី និង អត្តសញ្ញាណបណ្ណនៅកន្លែងផ្ដល់បណ្ណសមាជិកនៅតាមសាខាផ្សារទំនើបឡាក់គីដើម្បីស្នើសុំប្ដូរពិន្ទុ។

2. ក្រោយបំពេញបែបបទរួចរាល់អតិថិជនត្រូវរក្សាបង្គាន់ដៃទុករយះពេលមួយសប្ដាហ៍ (គិតតែថ្ងៃធ្វើការ) អតិថិជនអាចទទួលបានគូប៉ុង។ ( បុគ្គលិកផ្នែកបណ្ណសមាជិកនិងទាក់ទៅអតិថិជនអោយមកទទួលគូប៉ុង )

3. ពេលអតិថិជនមកទទួលគូប៉ុងអតិថិជនត្រូវភ្ជាប់បង្គាន់ដៃដើម្បីទទួលគូប៉ុង។

4. អតិថិជនត្រូវប្រើប្រាស់គូប៉ុងអោយបានមុនពេលផុតកំណត់។

5. អតិថិជនអាចទទួលគូប៉ុងនៅសាខាដែរអតិថិជនបានបំពេញបែបបទ។

6. គូប៉ុងនេះមិនអាចប្ដូរជាលុយសុទ្ធបានទេ។

7. ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬ ត្រូវបានគេលួចយកទៅប្រើប្រាស់ គូប៉ុងនេះមិនអាចធ្វើការផ្ដល់ជូនសារជាថ្មីទេ។

DFI LUCKY PRIVATE LIMITED © 2020 | All Rights Reserved.    Logo